តម្លៃ.net សូមស្វាគមន៍!

វត្តអាសាគឺសា(ASAKUSA)ជាតំបន់ទេសចរណ៍ដ៏ពេញនិយមជាងគេរបស់ភ្ញៀវទេសចរបរទេសប្រចាំនៅក្នុងទីក្រុងតូក្យូ

វត្តអាសាគឺសា(ASAKUSA)មានសម្រស់ស្រស់ស្អាតដោយមានក្បាច់រចនានិងពណ៌ក្រហម។ នៅទីនោះក្រៅពីព្រះវិហារដ៏ធំហើយក៏មានតូបលក់វត្ថុអនុស្សារីយ៍ដែលតំរៀបគ្នាជាជួរយ៉ាងវែង។

ស្ថានីយ៍រថភ្លើងដែលនៅជិតជាងគេគឺស្ថានីយ៍រថភ្លើងASAKUSAហើយដើរ៥នាទីនឹងទៅដល់វត្តអាសាគឺសា។ គេក៏អាចធ្វើដំណើរតាមឡានក្រុងនិងរថយន្តទេសចរណ៍បានដែរ។

សំរាប់សំបុត្រចូលទស្សនាឥតគិតថ្លៃ។

វត្តអាសាកឺសា(ASAKUSA)ស្ថិតនៅក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន។ វត្តនេះសង់ឡើងក្នុងសតវត្សទី 7ជាវត្តដ៏ចំណាស់ជាងគេក្នុងក្រុងតូក្យូ។ វត្តនេះមានប្រវត្តិស្រដៀងនឹងប្រវត្តិរបស់វត្តភ្នំ។ កាលពីដើមមានតំណាលថាមានអ្នកនេសាទ២នាក់បានបង់សំណាញ់ជាប់បានរូបព្រះពុទ្ធអង្គ នៅពេលនោះចៅហ្វាយស្រុកអាសាគឺសាបានលឺរឿងនេះ គាត់បានដឹងភ្លាមថាជារូបព្រះពុទ្ធអង្គdeity Bodhisattva Kannon គាត់បានបួសនិងស្នាក់នៅក្នុងវត្តដែលតំកល់ព្រះពុទ្ធរូបហើយគោរពបូជាអស់មួយជីវិតរបស់គាត់។ ក្លោងទ្វារវត្តសង់ឡើងក្នុងឆ្នាំ៩៤២។ ក្រៅពីការកម្សាន្តវត្តក៏មានអាហារដ្ឋានបែបប្រពៃណីជប៉ុននិងអាហារប្រចាំតំបន់អាសាគឺសា។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 519
  • ម្សិលមិញ 195
  • ចំនួនសរុប 268531
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ