តម្លៃ.net សូមស្វាគមន៍!

សម្រស់ព្រះរាជវាំងព្រះចៅអធិរាជក្រុងតូក្យូមានលក្ខណ:ពិសេស

ព្រះរាជវាំងព្រះចៅអធិរាជដែលនៅក្រុងតូក្យូមានសួនច្បារដ៏ស្រស់ស្អាតប្លែកតាមរដូវ។ រាជវាំងមានសួនច្បារខាងក្រៅវាំង សូនច្បារខាងកើត និងសួនច្បារខាងជើងដែលបើកអោយចូលទស្សនាដោយឥតគិតថ្លៃ។ សូនច្បារខាងកើតត្រូវបានបើកអោយចូលទស្សនាជាសាធារណ លើកលែងតែថ្ងៃចន្ទ ថ្ងៃសុក្រនិងករណីមានកម្មវិធីពិសេស។ មិនតែប៉ុណ្ណោះអ្នកទេសចរចូលចិត្តអង្គុយគយគន់សម្រស់ស្ពានNiju-bashi។

ក្នុងខែមករាទី២ត្រូវជាថ្ងៃចូលឆ្នាំថ្មី និងខែធ្នូទី២៣ត្រូវនឹងថ្ងៃចំរើនព្រះជន្នព្រះចៅអធិរាជ រាជវាំងខាងក្នុងបើកអោយភ្ញៀវចូលទស្សនាកម្មវិធីផ្សេងៗ។

ព្រះរាជវាំងព្រះចៅអធិរាជក្នុងក្រុងតូក្យូស្ថិតនៅអតីតប្រាសាទអេដុដែលមានសួនច្បារព័ទ្ធជុំវិញ ព្រមទាំងកំផែងថ្មនៅចំកណ្តាលក្រុងតូក្យូ។ អតីតប្រាសាទអេដុដែលគ្រប់គ្រងដោយTokugawa shogunពីឆ្នាំ 1603 ដល់ 1867។ នៅឆ្នាំ1868រាជធានីរបស់ប្រទេសជប៉ុនត្រូវបានផ្លាស់ប្តូរពីខ្យូតុមកតូក្យូ ហើយនៅឆ្នាំ1888ព្រះរាជវាំងនៃព្រះចៅអធិរាជនៃប្រទេសជប៉ុនត្រូវបានសាងសង់រួចរាល់ជាស្ថាពរ។ ព្រះរាជវាំងនេះត្រូវបានបំផ្លាញដោយសង្គ្រាមលោកលើកទី២ហើយក៏ត្រូវជួសជុលតាមគំរូដើមឡើងវិញ។

RANKINGទិសដៅពេញនិយម

KEYWORDSពាក្យគន្លឹះ

AREAគោលដៅតាមតំបន់

PHOTOSTREAMកំរងរូបភាព

VIEWSចំនួនទំព័រទស្សនា

‌ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩
  • ថ្ងៃនេះ 143
  • ម្សិលមិញ 198
  • ចំនួនសរុប 270148
‌ចាប់ពី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៦
ត្រលប់មកលើ